កម្ពុជារកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីលើកដំបូងចំនួន៣ករណី ដែលជាករណីនាំចូល

FN ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបន្ទាន់មួយអំពីការរកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីចំនួន៣ករណី នៅលើខ្លួនជនបរទេស៣នាក់ ដែលបានមកដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ មេរោគកូវីដ១៩ បម្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌា២នាក់ និងជនជាតិចិន១នាក់។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ជនបរទេស៣នាក់ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ បំលែងថ្មីនេះ រួមមាន៖ ១៖ បុរសជនជាតិឥណ្ឌា អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០២១។ ២៖ ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ឆ្នាំ មា អាសយដ្ឋានស្នាក់នៅរាជធាឌីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។ ៣៖ ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា … Continue reading កម្ពុជារកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីលើកដំបូងចំនួន៣ករណី ដែលជាករណីនាំចូល